កសិដ្ឋានចិញ្ចឹមសត្វត្រចៀកកាំ
មានប្រភពមកពីប្រទេសឥណ្ឌូនេស៊ី
ហើយវាមានជាងមួយសតវត្សមកហើយនៃប្រវត្តិសាស្រ្តក្នុងការចិញ្ចឹមសត្វត្រចៀកកាំ
និងបទពិសោធន៍នៃការចិញ្ចឹមនេះ។
ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ធ្វើយ៉ាងណាឱ្យបរិយាកាសនៅក្នុងផ្ទះត្រចៀកកាំវាមានលក្ខខណ្ឌដូចនៅក្នុងរូងភ្នំ
ដើម្បីទាក់ទាញឱ្យសត្វត្រចៀកកាំចូលមករស់នៅ និងបន្តពូជ។ ក្រោយមកពួកគេបានច្នៃប្រឌិតបច្ចេកវិទ្យាថ្មីមួយចំនួន
ដូចជា អាំភ្លី អេហ្គុយ... នៅពេលនោះសំឡេងស្រែកច្រៀងរបស់សត្វច្រៀកកាំត្រូវបានដំឡើង និងលេងដោយប្រើប្រព័ន្ធអូឌីយ៉ូដើម្បីទាក់ទាញសត្វត្រចៀកកាំឱ្យចូល មករស់នៅក្នុងអគារបានលឿនជាងមុន។
ចាប់តាំងពីពេលនោះមកកសិដ្ឋានចិញ្ចឹមសត្វត្រចៀកកាំបានក្លាយជាការពេញនិយម និងលូតលាស់ជាបន្តបន្ទាប់។
រហូតមកទល់ពេលនេះប្រទេសឥណ្ឌូនេស៊ីគឺជាអ្នកផលិតសំបុកបក្សីដែលអាចរកចំណូលបានជាង 80%
នៃចំណែកទីផ្សារពិភពលោក។
ឧស្សាហកម្មនេះបានចាប់ផ្តើមនៅក្នុងប្រទេសម៉ាឡេស៊ីនៅដើមទសវត្សរ៍ឆ្នាំ
1990 ដោយសារការធ្វើអន្តោប្រវេសន៍របស់ប្រជាជនឥណ្ឌូនេស៊ីទៅកាន់ប្រទេសម៉ាឡេស៊ី
ដោយឧបទ្ទវហេតុភ្លើងឆេះព្រៃ នេះជាឱកាសមាសសម្រាប់ប្រទេសម៉ាឡេស៊ី
ក៏ដូចជាប្រជាជនម៉ាឡេស៊ីចាប់ផ្តើមសិក្សា និងបង្កើតឧស្សាហកម្មនេះឡើង។
ឧស្សាហកម្មកសិដ្ឋានចិញ្ចឹមសត្វត្រចៀកកាំក្នុងប្រទេសម៉ាឡេស៊ី
បានចាប់ផ្តើមមានសន្ទុះបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ 1997-1998 ។ ឧស្សាហកម្មកសិដ្ឋានរបស់ប្រទេសម៉ាឡេស៊ីបានរីកចម្រើនឥតឈប់ឈរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
មុនឆ្នាំ 1998 មានការប៉ាន់ប្រមាណកសិដ្ឋានចិញ្ចឹមសត្វត្រចៀកកាំមានជាង 900 កន្លែង
ទូទាំងប្រទេស។ បច្ចុប្បន្ននេះមានកសិដ្ឋានចិញ្ចឹមសត្វត្រចៀកកាំមិនតិចជាង
60,000 ខ្នង នៅទូទាំងប្រទេស។ អាស៊ីអាគ្នេយ៍គឺជាតំបន់ដែលសំខាន់សម្រាប់ឱ្យសត្វត្រចៀកកាំរស់នៅ។
No comments:
Post a Comment